IMFថា សេដ្ឋកិច្ចកម្ពុជានៅតែដើរទៅមុខ តែអាចមានល្បឿនយឺតជាងការរំពឹងទុក
RFI ខេមរភាសា / RFI Khmerមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស IMF បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយនៅថ្ងៃទី២៧ ខែមករាដែលផ្តោតលើទស្សនវិស័យ និងហានិភ័យនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥។ IMF បានអះអាងនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តដើរទៅមុខ តែអាចមានភាពយឺតយ៉ាវជាងការគ្រោងទុក និងថា សេដ្ឋកិច្ចកម្ពុជាអាចងាយរង